#28 (The Brangk TK), Phnom Penh info@anaadvisory.com

Office Address

  • #28 (The Brangk TK), Phnom Penh
  • info@anaadvisory.com
  • +855 (0) 77 268 005/10 761 126

Social List

Post3

សភាពាណិជ្ជកម្មខេត្តតាកែវបានបើកកិច្ចសហការ ការរៀបរៀង បោះផ្សាយសៀវភៅមគ្គុទេសក៏វិនិយោគខេត្តជាផ្លូវការ

សភាពាណិជ្ជកម្មខេត្តតាកែវបានបើកកិច្ចសហការ ការរៀបរៀង បោះផ្សាយសៀវភៅមគ្គុទេសក៏វិនិយោគខេត្តតាកែវជាផ្លូវការហើយរវាងសភាពាណិជ្ជកម្មខេត្តតាកែវ និងក្រុមហ៊ុន A.N.A Advisory Co.,Ltd កាលពីរសៀលថ្ងៃចន្ទ ៩ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះក្រោមអធិបតីភាពឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងលោក ជីប ភក្ដីភាព ប្រធានសភាពាណិជ្ជកម្មខេត្តតាកែវ ដោយមានការចូលរួមពីសមាជិក សមាជិកា ផងដែរ ។ ក្នុងសន្ទរកថាស្វាគមន៍លោកប្រធានបានរាយការណ៍ដោយសង្ខេបជូនអង្គពិធីផងដែរអំពីរចនាសម្ព័ន និងវឌ្ឍនភាពការងារដែលសម្រេចបានកន្លងមក ជាពិសេសសក្ដានុពលក្នុងខេត្ត។ ឯកឧត្តមឧកញ៉ាអគ្គនាយកក្នុងនាមអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងនូវការកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែង និងការសហការល្អជាមួយសភាពាណិជ្ជកម្មកម្ពុជាក៏ដូចជាអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ឯកឧត្តមបានបន្ដទៀតថា ការរៀបរៀង បោះផ្សាយសៀវភៅមគ្គុទេសក៏វិនិយោគខេត្តតាកែវនេះនិងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ខេត្តតាកែវ ជាពិសេសសមាជិក សមាជិកា ដើម្បីលើកស្ទួយសេដ្ឋកិច្ចក្នុងខេត្ត និងបង្កើនការងារដល់ប្រជាពលរដ្ឋ ព្រោះថាសភាពាណិជ្ជកម្មគឺជាដៃគូអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិដូច្នេះការផ្សព្វផ្សាយពីសក្ដានុពលខេត្តនៅពេលនេះគឺក្នុងគោលបំណងផ្ដល់នៅព័ត៌មានពិតដល់អ្នកវិនិយោគជាតិ និងអន្តរជាតិ ដែលកំពុងស្វែងរកឱកាសវិនិយោគនៅខេត្តតាកែវ ។ គួរបញ្ជាក់ថាសៀវភៅមគ្គុទេសក៏វិនិយោគខេត្តធ្វើលើងពីរភាសារគឺខ្មែរ-អង្គេស ហើយសភាពាណិជ្ជកម្មខេត្តតាកែវជាខេត្តទី០៩ហើយដែលបានរៀបរៀង បោះផ្សាយសៀវភៅមគ្គុទេសក៏វិនិយោគខេត្តនេះឡើង ។

Share on facebook
Facebook
Share on google
Google+
Share on twitter
Twitter
Share on linkedin
LinkedIn
Share on pinterest
Pinterest
KOK DARA

KOK DARA

Writer