#28 (The Brangk TK), Phnom Penh info@anaadvisory.com

Office Address

  • #28 (The Brangk TK), Phnom Penh
  • info@anaadvisory.com
  • +855 (0) 77 268 005/10 761 126

Social List

image4

សៀវភៅមគ្គុទ្ទេសក៍វិនិយោគខេត្ត គ្រោងនឹងបោះពុម្ពផ្សាយ

កំពង់ធំ៖ វិស័យវិនិយោគពិតជាមានតួនាទីយ៉ាងសំខាន់នៅក្នុងប្រទេសកម្ពុជា មិនថាការនិយោគលើកសិកម្ម និងឧស្សាហកម្ម ក៏ដោយវាសុទ្ធសឹងតែមានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមលើកស្ទួយការវិនិយោគក្នុងប្រទេសយើង ដូច្នេះហើយសភាពពាណិជ្ជកម្មកំពង់ធំ-ព្រះវិហារ បានប្រកាសជាផ្លូវការ កិច្ចសហប្រតិបត្តិការរៀបរៀងបោះពុម្ពផ្សាយសៀវភៅមគ្គទេសក៍វិនិយោគ ក្នុងការផ្សព្វផ្សាយនូវសក្តានុពលសេដ្ឋកិច្ចរបស់ខេត្ត ដើម្បីទាក់ទាញវិនិយោគិន មកធ្វើការវិយោគក្នុងខេត្ត ដើម្បីជាផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ ព្រមទាំងជាផលប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋក្នុង ឱ្យមានឱកាសការងារបន្ថែមទៀត។
Meeting

ក្នុងពិធីនេះផងដែរប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពពាណិជ្ជកម្មកម្ពុជា និងលោកឧកញ៉ា ហេង សំណាង ប្រធានសភាពាណិជ្ជកម្មកំពង់ធំ ព្រះវិហារ នៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ដោយមានការចូលរួមពីសមាជិកសភាពាណិជ្ជកម្ម និងតំណាងមីក្រូហិរញ្ញវត្ថុជាច្រើន ក្នុងខេត្តទាំងពីរ។
Mr. Sao Samuth presenting

ជាមួយគ្នានោះដែរ លោក សៅ សាមុត នាយកប្រតិបត្តិនៃក្រុមហ៊ុន A.N.A Advisory ក៏បានថ្លែងអំណរគុណយ៉ាងជ្រៅជ្រាលដល់លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពពាណិជ្ជកម្មកម្ពុជា និងលោកឧកញ៉ា ហេង សំណាង ប្រធានសភាពាណិជ្ជកម្មកំពង់ធំ ព្រះវិហារ ដែលបានផ្ដល់ឱកាសឱ្យក្រុមហ៊ុនរបស់លោកធ្វើការរួមចំណែកក្នុងការចងក្រមសៀវភៅមគ្គទេសក៍វិនិយោគនេះឡើង ដើម្បីជាជំនួយដល់វិនិយោគិន ក្នុងការធ្វើវិនិយោគក្នុងប្រទេសកម្ពុជាយើង។ ម្យ៉ាងវិញទៀត លោក សៅ សាមុត បានបន្ថែមថា លើសពីនេះទៅទៀត ក្រុមហ៊ុន A.N.A Advisory របស់លោកក៏សេវាកម្មជាច្រើនដើម្បីផ្ដល់ជូនអ្នកវិយោគិន ឬម្ចាស់អាជីវកម្មគ្រប់ប្រភេទដូចគ្នា៖

–  ការចុះបញ្ជីពាណិជ្ជកម្មជាមួយក្រសួងពាក់ព័ន្ធ

– ការចុះបញ្ជីការធានារ៉ាប់រងបុគ្គលិកជាមួយបេឡាជាតិរបបសន្តិសុខសង្គម

– ការពិគ្រោះយោបល់លើបញ្ហាណាមួយផ្សេងទៀតមុនពេលវិនិយោគនៅក្នុងទីផ្សារកម្ពុជា

– គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ( QIP ) ដែលរាយការណ៍ពីការរៀបចំ និងទទួលបានវិញ្ញាបនប័ត្រនៃការអនុវត្តតាមច្បាប់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)

– ការចុះបញ្ជីណាមួយផ្សេងទៀតដូចជា ពាណិជ្ជសញ្ញា សិទ្ធិអ្នកនិពន្ធ ប៉ាតង់ អាជ្ញាប័ណ្ណ និងផ្សេងទៀត

ទន្ទឹមនេះដែរ លោកឧកញ៉ា ហេង សំណាង ក៏បានធ្វើរបាយការណ៍ពីសកម្មភាពរបស់សភាពាណិជ្ជកម្មកំពង់ធំ-ព្រះវិហារ គឺការប្រកាសជាផ្លូវការផ្សព្វផ្សាយ ស្ដីពីកិច្ចសហប្រតិបត្តិការរៀបរៀងបោះពុម្ពផ្សាយ សៀវភៅមគ្គទេសន៍វិនិយោគខេត្តកំពង់ធំ-ព្រះវិហារ ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពល ដល់អ្នកវិនិយោគនៅចំណុចសំខាន់ៗដល់ខេត្តទាំងពីរ ដើម្បីទាក់ទាញការចាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគបន្ថែម បង្កើនកម្លាំងសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ។
HE. Ngoun Mengtech

លោកឧកញ៉ាបន្តថា សភាពាណិជ្ជកម្មកំពង់ធំព្រះវិហារ មានអនុក្រឹត្យទទួលស្គាល់សមាជិកជ្រើសតាំងរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ០៣ ចុះថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២០ និងប្រកាសស្តីពីការទទួលស្គាល់សមាសភាពការិយាល័យប្រតិបត្តិ និងសមាជិកទីប្រឹក្សារបស់ក្រសួងពាណិជ្ជកម្មលេខ១៩៩ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។ សៀវភៅមគ្គទេសក៍វិនិយោគ នឹងត្រូវរៀបរៀងជាពីរភាសា (ភាសាខ្មែរ និងអង់គ្លេស) ដោយកម្រាស់សៀវភៅមានចំនួនជាមធ្យម ១២០ទំព័រសម្រាប់ខេត្ត និងអាចលើសជាងនេះចំពោះមណ្ឌលខេត្ត។
HE. Ngoun Mengtech presenting

លោកឧកញ៉ា ងួន ម៉េងតិច បានកោតសរសើរដល់សភាសភាពាណិជ្ជកម្មកំពង់ធំ-ព្រះវិហារ ដែលបានខិតខំប្រឹងប្រែង ក្នុងការជួយដល់សេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែរីកចម្រើនទៀត ព្រោះថាសក្តានុពលសម្រាប់ខេត្តកំពង់ធំ និងព្រះវិហារ មានវិស័យកសិកម្មបានដើរតួយ៉ាងសំខាន់ សម្រាប់សេដ្ឋកិច្ចក្នុងខេត្តទាំងពីរ ដូចជាដំណាំស្វាយចន្ទី កៅស៊ូ ដំឡូងមី កៅស៊ូ ស្រូវ និងដំណាំផ្សេងៗទៀតរាប់ម៉ឺនហិចតា មិនតែប៉ុណ្ណោះមានសក្តានុពលផ្នែកវិស័យទេសចរណ៍ និងវិស័យរ៉ែជាដើម។
Four chairman

លោកឧកញ៉ាបានផ្តាំផ្ញើដល់សមាជិកសភាពាណិជ្ជកម្មទាំងអស់ ត្រូវចេះសហការផ្ទៃក្នុង និងស្មោះត្រង់រវាងគ្នានិងគ្នា ដើម្បីរៀបចំឲ្យមានព័ត៌មានអាជីវកម្ម ដោយការបង្ហាញពីសក្តានុពលរបស់ខេត្ត សមាជិក បណ្តាញអាជីវកម្ម និងឧបករណ៍គាំទ្រនានាពីថ្នាក់ដឹកនាំ និងស្ថាប័នពាក់ព័ន្ធសម្រួល ដល់សហគ្រិន អ្នកវិនិយោគ នូវព័ត៌មានអាជីវកម្ម ដោយការលើកកម្ពស់ការផ្សព្វផ្សាយនូវសក្តានុពលសេដ្ឋកិច្ចរបស់ខេត្ត ដើម្បីទាក់ទាញវិនិយោគិន អ្នកជំនួញ ឲ្យទទួលបានឱកាសវិនិយោគថ្មីៗ ក្នុងន័យបំពេញតម្រូវការអភិវឌ្ឍរបស់ខេត្ត៕

Share on facebook
Facebook
Share on google
Google+
Share on twitter
Twitter
Share on linkedin
LinkedIn
Share on pinterest
Pinterest
KOK DARA

KOK DARA

Writer