កំពង់ធំ៖ វិស័យវិនិយោគពិតជាមានតួនាទីយ៉ាងសំខាន់នៅក្នុងប្រទេសកម្ពុជា មិនថាការនិយោគលើកសិកម្ម និងឧស្សាហកម្ម ក៏ដោយវាសុទ្ធសឹងតែមានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមលើកស្ទួយការវិនិយោគក្នុងប្រទេសយើង ដូច្នេះហើយសភាពពាណិជ្ជកម្មកំពង់ធំ-ព្រះវិហារ បានប្រកាសជាផ្លូវការ កិច្ចសហប្រតិបត្តិការរៀបរៀងបោះពុម្ពផ្សាយសៀវភៅមគ្គទេសក៍វិនិយោគ ក្នុងការផ្សព្វផ្សាយនូវសក្តានុពលសេដ្ឋកិច្ចរបស់ខេត្ត ដើម្បីទាក់ទាញវិនិយោគិន មកធ្វើការវិយោគក្នុងខេត្ត ដើម្បីជាផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ ព្រមទាំងជាផលប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋក្នុង ឱ្យមានឱកាសការងារបន្ថែមទៀត។ ក្នុងពិធីនេះផងដែរប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពពាណិជ្ជកម្មកម្ពុជា និងលោកឧកញ៉ា ហេង សំណាង ប្រធានសភាពាណិជ្ជកម្មកំពង់ធំ ព្រះវិហារ នៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ដោយមានការចូលរួមពីសមាជិកសភាពាណិជ្ជកម្ម និងតំណាងមីក្រូហិរញ្ញវត្ថុជាច្រើន ក្នុងខេត្តទាំងពីរ។ ជាមួយគ្នានោះដែរ លោក សៅ សាមុត នាយកប្រតិបត្តិនៃក្រុមហ៊ុន A.N.A Advisory ក៏បានថ្លែងអំណរគុណយ៉ាងជ្រៅជ្រាលដល់លោកឧកញ៉ា ងួន ម៉េងតិច...
ព្រឹកថ្ងៃសុក្រ ៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅមន្ទីពាណិជ្ជកម្មខេត្តកំពង់ស្ពឺមានរៀបចំពិធីប្រកាសជាផ្លូវការ កិច្ចសហប្រតិបត្តិការ ការរៀបរៀង បោះផ្សាយសៀវភៅមគ្គុទេសក៏វិនិយោគខេត្តកំពង់ស្ពឺក្រោមអធិបតីភាពលោក ញិល សំបូរ ប្រធានមន្ទីពាណិជ្ជកម្ម ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា ឡេង សុខគា ប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ព្រមទាំងឧកញ៉ា លោក លោកស្រីដែលជាសមាជិក សមាជិកាផងដែ។ នៅព្រឹកថ្ងៃដដែលនេះដែរគណៈអធិបតី និងសមាជិកទាំងអស់ក៏បានជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺដើម្បីស្នើសុំអនុសាសន៍ណែនាំ និងការគាំទ្រដល់ការសឹក្សាស្រាវជ្រាវអំពីសក្ដានុពលខេត្តដើម្បីចងក្រងជាសៀវភៅនេះលើង។ ឆ្លើយតបចំពោះការលើកលើងនេះឯកឧត្តមអភិបាលខេត្តបានសម្លែងនៅការស្វាគមន៍ និងគាំទ្រចំពោះកិច្ចការនេះ ហើយឯកឧត្តមជឿជាក់ថាក្រោយពីសៀវភៅនេះចេញផ្សាយខេត្តកំពង់ស្ពឺនឹងទទួលបានអ្នកវិនិយោគកានតែច្រើនថែមទៀត។
សភាពាណិជ្ជកម្មខេត្តតាកែវបានបើកកិច្ចសហការ ការរៀបរៀង បោះផ្សាយសៀវភៅមគ្គុទេសក៏វិនិយោគខេត្តតាកែវជាផ្លូវការហើយរវាងសភាពាណិជ្ជកម្មខេត្តតាកែវ និងក្រុមហ៊ុន A.N.A Advisory Co.,Ltd កាលពីរសៀលថ្ងៃចន្ទ ៩ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះក្រោមអធិបតីភាពឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងលោក ជីប ភក្ដីភាព ប្រធានសភាពាណិជ្ជកម្មខេត្តតាកែវ ដោយមានការចូលរួមពីសមាជិក សមាជិកា ផងដែរ ។ ក្នុងសន្ទរកថាស្វាគមន៍លោកប្រធានបានរាយការណ៍ដោយសង្ខេបជូនអង្គពិធីផងដែរអំពីរចនាសម្ព័ន និងវឌ្ឍនភាពការងារដែលសម្រេចបានកន្លងមក ជាពិសេសសក្ដានុពលក្នុងខេត្ត។ ឯកឧត្តមឧកញ៉ាអគ្គនាយកក្នុងនាមអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងនូវការកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែង និងការសហការល្អជាមួយសភាពាណិជ្ជកម្មកម្ពុជាក៏ដូចជាអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ឯកឧត្តមបានបន្ដទៀតថា...