ព្រឹកថ្ងៃសុក្រ ៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅមន្ទីពាណិជ្ជកម្មខេត្តកំពង់ស្ពឺមានរៀបចំពិធីប្រកាសជាផ្លូវការ កិច្ចសហប្រតិបត្តិការ ការរៀបរៀង បោះផ្សាយសៀវភៅមគ្គុទេសក៏វិនិយោគខេត្តកំពង់ស្ពឺក្រោមអធិបតីភាពលោក ញិល សំបូរ ប្រធានមន្ទីពាណិជ្ជកម្ម ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា ឡេង សុខគា ប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ព្រមទាំងឧកញ៉ា លោក លោកស្រីដែលជាសមាជិក សមាជិកាផងដែ។ នៅព្រឹកថ្ងៃដដែលនេះដែរគណៈអធិបតី និងសមាជិកទាំងអស់ក៏បានជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺដើម្បីស្នើសុំអនុសាសន៍ណែនាំ និងការគាំទ្រដល់ការសឹក្សាស្រាវជ្រាវអំពីសក្ដានុពលខេត្តដើម្បីចងក្រងជាសៀវភៅនេះលើង។ ឆ្លើយតបចំពោះការលើកលើងនេះឯកឧត្តមអភិបាលខេត្តបានសម្លែងនៅការស្វាគមន៍ និងគាំទ្រចំពោះកិច្ចការនេះ ហើយឯកឧត្តមជឿជាក់ថាក្រោយពីសៀវភៅនេះចេញផ្សាយខេត្តកំពង់ស្ពឺនឹងទទួលបានអ្នកវិនិយោគកានតែច្រើនថែមទៀត។
សភាពាណិជ្ជកម្មខេត្តតាកែវបានបើកកិច្ចសហការ ការរៀបរៀង បោះផ្សាយសៀវភៅមគ្គុទេសក៏វិនិយោគខេត្តតាកែវជាផ្លូវការហើយរវាងសភាពាណិជ្ជកម្មខេត្តតាកែវ និងក្រុមហ៊ុន A.N.A Advisory Co.,Ltd កាលពីរសៀលថ្ងៃចន្ទ ៩ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះក្រោមអធិបតីភាពឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងលោក ជីប ភក្ដីភាព ប្រធានសភាពាណិជ្ជកម្មខេត្តតាកែវ ដោយមានការចូលរួមពីសមាជិក សមាជិកា ផងដែរ ។ ក្នុងសន្ទរកថាស្វាគមន៍លោកប្រធានបានរាយការណ៍ដោយសង្ខេបជូនអង្គពិធីផងដែរអំពីរចនាសម្ព័ន និងវឌ្ឍនភាពការងារដែលសម្រេចបានកន្លងមក ជាពិសេសសក្ដានុពលក្នុងខេត្ត។ ឯកឧត្តមឧកញ៉ាអគ្គនាយកក្នុងនាមអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងនូវការកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែង និងការសហការល្អជាមួយសភាពាណិជ្ជកម្មកម្ពុជាក៏ដូចជាអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ឯកឧត្តមបានបន្ដទៀតថា...